ធ្ងន់កហើយ! សមត្ថកិច្ចកំពុងស្រាវជ្រាវ ចាត់វិធានការច្បាប់ លើរថយន្តព្រុសស្លាកលេខ 2AY-6241 បេីកបរអនាធិបតេយ្យលេីផ្លូវល្បឿនលឿន
- BY
- Oun Mey
- October 28, 2022
លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អោយដឹងនៅព្រឹកនេះថា បន្ទាប់ពីបានឃើញ វីដេអូ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីរថយន្តព្រុសមួយគ្រឿងបេីកបរបង្ករភាពអនាធិបតេយ្យលេីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នោះ សមត្ថកិច្ចរបស់លោកនឹងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត ព្រុស ពាក់ផ្លាកលេខ 2AY-6241 ភ្នំពេញ ខាងលេីដេីម្បីអញ្ជើញមកសារសួរនិងមានវិធានការផ្លូវច្បាប់ ។

- Share This Post:


