ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣០ ក្រុងតាខ្មៅនឹងមានការបិទចរាចរ ១០ទីតាំង ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប

    BY Khmernote Media October 28, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣០ ក្រុងតាខ្មៅនឹងមានការបិទចរាចរ ១០ទីតាំង ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការបិទចរាចរយានយន្តគ្រប់ប្រភេទនៅចំណុចច្រកចេញចូលក្នុងបរិវេណរៀបចំពិធីបុណ្យអុំទូកក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២២។

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ គណៈកម្មការរៀបចំកម្មវិធីបុណ្យអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល សូមធ្វើការបិទចរាចរយានយន្តគ្រប់ប្រភេទនៅចំណុចច្រកចូលក្នុងបរិវេណរៀបចំពិធីបុណ្យអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីម៉ោង ៦៖០០ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ រហូតដល់អធ្រាត្រថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំឱ្យមានសណ្ដាប់ធ្នាប់ សុវត្ថិភាព ចៀសវាងការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនាពិធីបុណ្យអុំទូក បណ្ដែតប្រទីប ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ចំណុចច្រកចូលបរិវេណរៀបចំពិធី ដែលត្រូវបិទចរាចរយាន្តគ្រប់ប្រភេទមានដូចខាងក្រោម៖

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល

    Share This Post: