ខ្មែរណូត

ស្វែងរក

  • PR

    ស្មាតហ្វូនម៉ូដែលថ្មី Y91i របស់ vivo បង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ !

    BY Khmernote Media January 1, 2019
    ស្មាតហ្វូនម៉ូដែលថ្មី Y91i របស់ vivo បង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ !

    រីករាយក្នុងឱកាសចូលឆ្នាំសកលពេលនេះ vivo ចាប់ដាក់លក់ម៉ូដែលថ្មី Y91i នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2019 នេះតទៅហើយ។ ជាមួយនឹងកញ្ចប់តម្លៃ $159 អមមកជាមួយនឹង ការធានាត្រឹមត្រូវពីក្រុមហ៊ុន vivo អ្នកក៏នឹងទទួលបានកញ្ចប់ការដូ ដបទឹកហើយនិង LED Watch ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃផងដែរ រាល់ពេលដែលអ្នកជាវ vivo Y91i នេះ ។

    ក្រៅពីរូបរាងស្រស់ស្អាតបែបរំលេចពណ៌ ចាំងផ្លាតទាក់ទាញពេលត្រូវនឹងពន្លឺថ្ងៃនោះ ស្មាតហ្វូនជំនាន់ចុងក្រោយ Y91i ក៏មានលក្ខណៈពិសេស មួយចំនួនផងដែរដូចជា ៖

    + បច្ចេកវិទ្យាដោះសោរដោយស្កេនទម្រង់មុខ(Face Acess)
    + មុខងារស្កេនក្រយៅដៃក្រោយ (Finger Print)
    + អេក្រង់លាតធំ(ទំហំ 6.22″ HD+ 1520*720)
    + ថាមពលថ្មទំហំធំ 4030mAh
    + បច្ចេកវិទ្យា, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
    + កាមេរ៉ាមុខ 8MP(f/1.8) / កាមេរ៉ាក្រោយ13MP(f/2.2)+2MP(f/2.4)
    + Android 8.1/Funtouch OS_4.5
    + MTk6762R @2.0GHz
    + RAM 2GB + ROM 16GB
    + មានពីរពណ៌គឺ Starry Black និង Ocean Blue

    ដូចនេះសម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ ទៅលើស្មាតហ្វូនរបស់ vivo Y91i មួយនេះ អ្នកអាចរកជាវបាន នៅតាមបណ្តាហាង ឬស្តង់របស់ vivo ឬហាងលក់ទូរស័ព្ទ ដែលជិតលោកអ្នកបំផុត សម្រាប់ទទួលបានការធានាត្រឹមត្រូវ និងកាដូបន្ថែមផងដែរ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay