ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់រថយន្តព្រូស ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យាហើយ (មានវីដេអូ)

    BY Khmernote Media October 31, 2022
    ម្ចាស់រថយន្តព្រូស ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យាហើយ (មានវីដេអូ)

    ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា៖ ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។

    បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ពិន្ទុ លើ ០២ករណី រួមមាន៖

    ១. បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ
    ២. បណ្ណបើកបរផុតសុពលភាព។

    ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕

    Share This Post: