ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ជនបរទេសចំនួន២៥នាក់ ដែលបានទទួលមរណភាពក្នុងឧប្បត្តិហេតុនៅតំបន់ អ៊ីថេវ៉ុន មិនមានជនជាតិខ្មែរនោះទេ

    BY Khmernote Media October 31, 2022
    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ជនបរទេសចំនួន២៥នាក់ ដែលបានទទួលមរណភាពក្នុងឧប្បត្តិហេតុនៅតំបន់ អ៊ីថេវ៉ុន មិនមានជនជាតិខ្មែរនោះទេ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកជំទាវ ជ្រឹង បុទុមរង្សី ជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា គិតត្រឹមម៉ោង ៩៖១៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ យើងបានទទួលព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមកថា មានជនបរទេសចំនួន២៥នាក់ ដែលបានទទួលមរណភាពក្នុងឧប្បត្តិហេតុនៅតំបន់ អ៊ីថេវ៉ុន នៅយប់ថ្ងៃទី២៩ រំលងចូលអាធ្រាត្រថ្ងៃទី៣០ ខែតុលានេះ ហើយក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ។

    យើងខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យជួយតាមថែរក្សាជនរងគ្រោះដែលកំពុងសម្រាកព្យាបាល ទាំងអស់ឱ្យមានសុខភាពល្អប្រសើរ និងជៀសផុតពីគ្រោះថ្នាក់ ជាពិសេសសូមទេវតា តាមថែរក្សាប្រជាជនខ្មែរយើងកុំឱ្យមានគ្រោះថ្នាក់ឱ្យសោះ។

    យើងខ្ញុំនឹងបន្តតាមដានព័ត៌មានបន្តទៀតដោយយកចិត្តទុកដាក់។ ជាថ្មីម្ដងទៀត បើបងប្អូនណាមានព័ត៌មានអំពីការបាត់ដំណឹងមិត្តភ័ក្ដិ ឬបងប្អូននៅក្នុងហេតុការណ៍នេះ សូមមេត្តាផ្តល់ព័ត៌មានមកស្ថានទូតជាបន្ទាន់ ដើម្បីយើងធ្វើការអន្តរាគមន៍។ លេខទូរស័ព្ទ 01075104324

    ប្រភព៖ ជ្រឹង បុទុមរង្សី

    Share This Post: