ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមថ្ងៃទី៣០ ខែតុលានេះ អ្នកសារព័ត៌មានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​សរុប​​ជាង ១ ៥០០នាក់ ក្នុងនោះអ្នកសារព័ត៌មានមកពីជប៉ុនឈរលំដាប់ទី២

    BY Khmernote Media October 31, 2022
    គិតត្រឹមថ្ងៃទី៣០ ខែតុលានេះ អ្នកសារព័ត៌មានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​សរុប​​ជាង ១ ៥០០នាក់ ក្នុងនោះអ្នកសារព័ត៌មានមកពីជប៉ុនឈរលំដាប់ទី២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកសារព័ត៌មានដែលបាន​ចុះឈ្មោះចូល​រួម​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប​ចំ​ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សរុប ១ ៥២៥ នាក់ ដែលមកពី ៣១ ប្រទេស ក្នុងនោះអ្នកសារព័ត៌​មានមក​ពីប្រទេសជប៉ុនឈរក្នុងលំដាប់ទី២ បន្ទាប់ពីកម្ពុជា។

    នេះបើយោងតាមការ​បញ្ជាក់​របស់ឯកឧត្ដម ផុស សុវណ្ណ ប្រភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជាអគ្គនាយក​នៃអគ្គ​នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន។

    ឯកឧត្ដម ផុស សុវណ្ណ បានគូសបញ្ជាក់បន្ថែមថា សម្រាប់អ្នកសារព័ត៌មាន​សរុប ១ ៥២៥ នាក់ អ្នកចុះឈ្មោះបានជោគជ័យសរុបចំនួន ១ ៣៤៨ នាក់ ស្រី ៣១០នាក់ (បរទេសចំនួន ៨១៣ នាក់ ស្រី ២២៣នាក់ និងមន្ត្រីក្រសួងព័ត៌មានចំនួន ២៤៧ នាក់ ស្រី ៥៣ នាក់)។ ឯកឧត្ដមបានលើកឡើងថា ក្នុងចំណោម ៣១ ប្រទេស ចំនួនអ្នក​សារព័ត៌​មានដែលចុះឈ្មោះច្រើន រួមមាន កម្ពុជា ៥៣៥ នាក់, ជប៉ុន ១៦៦ នាក់, កូរ៉េខាងត្បូង ១៣៤ នាក់ និងសហរដ្ឋអាមេរិក ១០០នាក់។

    ជាមួយគ្នានេះដែរ ចំពោះអ្នកសារព័ត៌មានដែលត្រូវបានបដិសេធសរុបចំនួន ៧៨ នាក់ ដែលបំពេញមិនត្រឹមត្រូវតាមលក្ខខណ្ឌដូចចែងខាងលើ (រាល់អ្នកដែលត្រូវបដិសេដ នឹងបានទទួលអ៊ីម៉ែលបញ្ជាក់ពីកំហុស ដើម្បីឱ្យកែតម្រូវ)។ ចំណែកអ្នកសារព័ត៌មានចំនួន ៩៩ រូប ក្រុមការងារមិនទាន់ពិនិត្យចុងក្រោយ(អនឡាញក្នុងស្រុកចំនួន ២៧ រូប)៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: