ខ្មែរណូត

ស្វែងរក

  • PR

    មនុស្សច្រើនកុះករ មកទស្សនាព្រឹត្តិការណ៍លើកទីមួយរបស់ ក្រុមហ៊ុនអាកាសចរ ខេមបូឌា អ៊ែរវ៉េ ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ

    BY Khmernote Media December 27, 2018
    មនុស្សច្រើនកុះករ មកទស្សនាព្រឹត្តិការណ៍លើកទីមួយរបស់ ក្រុមហ៊ុនអាកាសចរ ខេមបូឌា អ៊ែរវ៉េ ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ

    ពិតជាពោរពេញទៅដោយភាពសប្បាយរីករាយជាខ្លាំង កាលពីរាត្រីថ្ងៃ Christmas កន្លងទៅនេះជាមួយនឹងក្រុមហ៊ុនអាកាសចរខេមបូឌា អ៊ែរវ៉េ នៅឯផ្សារទំនើបអ៊ីអនសែនសុខ។ គួររំលឹកផងដែរថាក្រុមហ៊ុនអាកាសរចរនេះបានរៀបចំនូវកម្មវិធីកម្សាន្តជូនដល់សាធារណជន ពិសេសកុមារតូចៗអោយចូលរួមលេងជាមួយនឹងសកម្មភាពសប្បាយៗជាច្រើនដែលមានដូចជាការលេងក្នុងអាងបាល់យក្ស និងការថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកតា Santa និងការតុបតែងលម្អបែបពីធីបុណ្យដែលមានភាពល្បីល្បាញក្នុងពិភពលោកមួយនេះ។

    អ្វីដែលកាន់តែអស្ចារ្យនោះគឺ អាកាសចរណ៍ក្នុងស្រុករបស់យើងបានធ្វើការចែកជូននូវកាដូដ៏ស្រស់ស្អាតរាប់ពាន់ដែលមានដូចជាតុក្កតាគួរអោយស្រលាញ់ និងស្ករគ្រាប់ស្វីតៗជាច្រើនដើម្បីរបង្ហាញនូវក្ដីស្រលាញ់ និងការអបអរក្នុងថ្ងៃបុណ្យនៃការចែករំលែក។ កម្រងរូបភាពទាំងនេះបានផ្ដិតអោយឃើញពីស្នាមញញឹមដ៏កក់ក្ដៅពីក្រុមគ្រួសារ និងអ្នកចូលរួមទាំងអស់ដែលបានមកទស្សនានូវព្រឹត្តិការណ៍លើកទីមួយរបស់ខេមបូឌា អ៊ែរវ៉េ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay