ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមន្ទីរកសិកម្មតាមខេត្តមួយចំនួនអត់មានដាំដើមឈើមួយដើមសោះ ចាញ់ទាំងសាលាកូនក្មេងផង
BY Naren
November 1, 2022
(ភ្នំពេញ)៖ បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ បានលើកឡើងពីមន្ទីរកសិកម្មតាមខេត្តមួយចំនួនអត់មានដាំដើមឈើមួយដើមសោះ ចាញ់ទាំងសាលាកូនក្មេងផង។
សម្ដេចតេជោ ហ៊ុន សែន ថា«ពីដើមខ្ញុំឧស្សាហ៍ដើរទៅតាមខេត្ត មិនមែនជាការបន្ទោសបង្អាប់ មន្ត្រីកសិកម្មនៅខេត្តទេ តែចង់ដាស់តឿន ខ្ញុំថា…អស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានចេកញុាំ មន្ទីរកសិកម្មមួយៗអត់មានដើមឈើ បន្លែ អន់ជាងសាលារៀនក្មេងៗទៀត»៕

ប្រភព៖ ក្រសួងព័ត៌មាន