ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ និងទន្លេ(មានវិដេអូ)

    BY Khmernote Media November 1, 2022
    ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ និងទន្លេ(មានវិដេអូ)

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្ទ ទន្លេ ឬបឹងបួរ។

    ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ឱ្យដឹងថា៖”ករណីស្លាប់សិក្សានុសិស្សរបស់យើងរហូតដល់ទៅ ១១នាក់ ដោយសារតែឧបករណ៍របស់យើងមិនគ្រប់គ្រាន់ មានការលំបាកសឹងតែមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នករាវរកថែមទៀត ដោយសារថា ហ្គេសតិចពេក កន្លងទៅហ្គេសបាន៤០នាទី ឥឡូវធ្លាក់ត្រឹម ១៥ទៅ២០នាទីតែប៉ុណ្ណោះ ហើយហ្គេសនេះអាចជាប់ជាមួយស្មៅ និងឈើនៅខាងក្រោម ដែលធ្វើឱ្យប៉ះពាល់ ដោយសារថា ហ្គេសដែលមានអុកស៊ីសែនជួយមនុស្សនោះ មានការលំបាក។ ”

    ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងបន្ថែមថា៖ ដូច្នេះហើយបានជាថ្ងៃនេះយើងខ្ញុំបានស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមចំណែកដោះស្រាយពង្រឹងកងប្រតិបត្តិការជួយសង្គ្រោះប្រជាជន។ ថ្ងៃនេះយើងបានឃើញហើយថា មានសប្បុរសជនបានចូលរួមយ៉ាងសកម្ម រហូតបានជាង ២០ម៉ឺនដុល្លារហើយ។ កងប្រតិបត្តិគ្រោងបង្កើតថ្មីមួយទៀត ដែលជាកងរុករកនៅសមុទ្រ ទន្លេ និងបឹងបួរ ដែលយើងគិតទឹកប្រាក់បានជិត ៥០ម៉ឺនដុល្លារ ដើម្បីឱ្យកងពលអន្តរាគមន៍ នៃក្រសួងការពារជាតិ អាចទិញទូក និងសម្ភារបម្រើឱ្យការសង្គ្រោះបម្រើប្រជាពលរដ្ឋ និងជាសេនាធិការឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ៕

    ប្រភព៖ BTV Cambodia

    Share This Post: