Short News

រុស្ស៊ីកំពុងរើសកងកុម្មង់ដូអាហ្វហ្គានីស្ថាន ដែលសហរដ្ឋអាមេរិកធ្លាប់បានបណ្តុះបណ្តាល ដើម្បីបម្រើឱ្យសង្គ្រាមនៅអ៊ុយក្រែន

BY
Oun Mey
November 2, 2022

ប្រទេសរុស្ស៊ីកំពុងជ្រើសរើសកងកុម្មង់ដូអាហ្វហ្គានីស្ថាន ដែលធ្លាប់បានបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិក ដើម្បីទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ជម្រាបផងដែរថា សមាជិកនៃកងកុម្មង់ដូរបស់កងទ័ពជាតិវរជនអាហ្វហ្គានីស្ថាន (Afghanistan’s elite National Army Commando Corps) ត្រូវបានសហរដ្ឋអាមេរិកទុកចោល នៅពេលដែលពួកតាលីបង់បានកាន់កាប់ប្រទេសនេះ កាលពីក្នុងខែសីហាឆ្នាំ២០២១។ ឥឡូវនេះ កងកុម្មង់ដូបាននិយាយថា ពួកគេកំពុងត្រូវបានទាក់ទងនៅលើ WhatsApp និង Signal ជាមួយនឹងការផ្តល់ជូននានា ដើម្បីបម្រើឱ្យប្រទេសរុស្ស៊ី។ សារជ្រើសរើសដែលត្រូវបានបញ្ជាក់ដោយទស្សនាវដ្តី Foreign Policy មានខ្លឹមសារថា៖«អ្នកណាដែលចង់ទៅប្រទេសរុស្ស៊ី ជាមួយនឹងការព្យាបាលប្រសើរ និងធនធានល្អជាងមុន សូមផ្ញើឈ្មោះរបស់អ្នក ឈ្មោះឪពុក និងឋានៈយោធារបស់អ្នកមកខ្ញុំ»។

Share This Post: