លោក Zelenskyy បានរិះគន់រុស្ស៊ីចំពោះការផ្អាកកិច្ចព្រមព្រៀងនាំចេញកសិផលរបស់អ៊ុយក្រែន
- BY
- Oun Mey
- November 3, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីការប៉ុនប៉ងបិទការនាំចេញកសិផលពីអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការការពាររយៈពេលវែងសម្រាប់ការនាំចេញនេះ។ រំលឹកដែរថា រុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានផ្អាកដោយគ្មានកំណត់នូវការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង ដែលសម្របសម្រួលការនាំចេញកសិផលពីអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងអ៊ុយក្រែន និងរុស្ស៊ី កាលពីក្នុងខែកក្កដា ដោយមានការសម្របសម្រួលដោយ UN និងប្រទេសទួរគី ដោយកិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដំណើរការឡើងវិញដោយគ្មានបញ្ហា ចំពេលមានការប្រយុទ្ធគ្នាជាបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

- Share This Post:


