លម្អិតករណីអគ្គិភ័យ ឆាបឆេះនៅកឹ្លប A7 បណ្ដាលឱ្យខូចខាតសម្ភារក្នុងកឹ្លបអស់ទាំងស្រុង ស្ថិតនៅសង្កាត់ភើ្លងឆេះរទេះ ខណ្ឌកំបូល
រាជធានីភ្នំពេញ៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៦៖២៥ នាទីល្ងាច ថ្ងៃពុធ ៩កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចកឹ្លប A7 ភូមិទួលកី សង្កាត់ភើ្លងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ព្រហ្ម សុវណ្ណរ៉ា ភេទ ប្រុស អាយុ ៣១ ឆាំ្ន ជនជាតិខែ្មរ មុខរបរ ម្ចាស់កឹ្លប។

+ មូលហេតុ៖ បន្តការស្រាវជ្រាវ ។
– ប្រភេទសំណង់ ៖ ថ្មប្រក់សង្ក័សីទំហំ ១៥x៣០ ម៉ែត្រ ។
– ខូចខាតសម្ភារ៖ ឆេះសម្ភារក្នុងកឹ្លបអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
– ស្លាប់មនុស្ស ៖ គ្មាន ។
– របួសមនុស្ស ៖ គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ រថយន្ត សើ្មនឹង ៣២ ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍៖
– រថយន្ត ង៧០ ចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត សើ្មនឹង ១២ ម៉ែត្រគូប ។
– រថយន្តសាលាខណ្ឌកំបូលចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកចំនួន ០១ រថយន្ត សើ្មនឹង ០៤ម៉ែត្រគូប ។
– រថយន្តបុរីកី្តសង្ឃឹមចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត សើ្មនឹង ០៨ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត សើ្មនឹង ០៦ ម៉ែត្រគូប ។
– ពន្លត់ចប់ ៖ នៅវេលាម៉ោង ១៧:២០ នាទីល្ងាច ថ្ងៃខែឆ្នាំដដែល។









ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ