ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ផ្អាកចរាចរណ៍ទូក-កាណូតដឹកភ្ញៀវទេសចរបណ្ដោះអាសន្ន ដើម្បីរៀបចំបាញ់កាំជ្រួច អបអរសាទរទិវាបុណ្យឯករាជ្យជាតិ

    BY Khmernote Media November 4, 2022
    មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ផ្អាកចរាចរណ៍ទូក-កាណូតដឹកភ្ញៀវទេសចរបណ្ដោះអាសន្ន  ដើម្បីរៀបចំបាញ់កាំជ្រួច អបអរសាទរទិវាបុណ្យឯករាជ្យជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍កាណូតទេសចរណ៍ ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធនពលខេមរភូមិន្ទ ឆ្នាំ២០២២។

    គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំកម្មវិធីអុជកាំជ្រួច អបអរសាទរពិធីខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៩៖០០នាទី។

    ដូចនេះមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់ទូក កាណូត កប៉ាល់ទេសចរជាតិ និងអន្តរជាតិទាំងអស់ សូមផ្អាកសកម្មភាពដំណើរការទូក កាណូត កាប៉ាល់ទេសចរណ៍ទាំងអស់របស់ខ្លួន នៅយប់ថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មុនម៉ោង ១៩៖០០នាទីជាកំហិត។ សូមចូលរួមថែរក្សាអនាម័យ សណ្ដាប់ធ្នាប់ សន្តិសុខសុវត្ថិភាព និងមិនត្រូវឱ្យមានជារូបភាពអសកម្មណាមួយកើតឡើងនៅតាមដងទន្លេមុខខាងព្រះបរមរាជវាំងនោះឡើយ ជាពិសេសនៅពេលបាញ់កាំជ្រួច ៕

    ប្រភព៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ – Phnom Penh Tourism Department

    Share This Post: