Short News

កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំភ្លើង​ធំ​ប្រហែល ៨០គ្រាប់ ​ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​សមុទ្រ​ពេញមួយ​យប់ថ្ងៃព្រហស្បតិ៍

BY
Oun Mey
November 5, 2022

កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​សុក្រ​នេះបាននិយាយថា ខ្លួន​បាន​បាញ់​កាំភ្លើង​ធំ​ប្រហែល ៨០គ្រាប់ ​ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​សមុទ្រ​ពេញមួយ​យប់ ខណៈ​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក​ពី​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន​បាន​ប្តេជ្ញា​ថា​ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ រំលឹកផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប៉ុន្តែបរាជ័យ ដែលឱ្យជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបន្តសមយុទ្ធដែនអាកាស Vigilant Storm ដែលវាបានធ្វើឱ្យទីក្រុងព្យុងយ៉ាងកាន់តែខឹងសម្បារ។

Share This Post: