ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ

    BY Khmernote Media November 5, 2022
    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែ០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

    ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃ ជួន ណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ រហូតដល់ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះត្រូវបានបញ្ចប់តាមកាលបរិច្ឆេទខាងលើ។

    រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

    Share This Post: