បច្ចេកវិទ្យា

NASA បានអបអរនូវជោគជ័យដ៏សំខាន់សម្រាប់ឆ្នាំថ្មី នៅក្នុងបេសកកម្មប្រវត្តិសាស្ត្រទៅកាន់គែមប្រព័ន្ធព្រះអាទិត្យជាលើកដំបូង

BY
autoadmin
January 2, 2019

អ្នករុករករបស់អង្គការ NASA បានហៅទូរស័ព្ទមកកាន់ផែនដី ដើម្បីប្រាប់ពីជោគជ័យរបស់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីការធ្វើដំណើរទៅកាន់ភពដ៏ឆ្ងាយបំផុតដែលមិនធ្លាប់មានការរុករកដោយមនុស្សជាតិណាមួយបានទៅដល់ ដែលទីនោះគឺជាថ្មកកមួយនៅជិតប្រព័ន្ធព្រះអាទិត្យ ហើយអ្នកវិទ្យាសាស្រ្តសង្ឃឹមថា នឹងរកឱ្យឃើញនូវអាថ៌កំបាំងចំពោះការកកើតរបស់វា។

យានអវកាសដើរដោយថាមពលនុយក្លេអ៊ែរបានធ្វើដំណើរ ៤ពាន់លានម៉ាយ (៦.៤ពាន់លានគីឡូម៉ែត្រ) កាត់តាម Ultima Thule ប្រវែង ៣២គីឡូម៉ែត្រ មានរាងដូចសណ្ដែកដី ដែលវាជាពិភពនៃដុំថ្ម របស់ខ្សែក្រវ៉ាត់ Kuiper Belt នៃប្រព័ន្ធព្រះអាទិត្យ។ ខ្សែក្រវ៉ាត់នេះផងដែរ គឺជារង្វង់នៃសេឡេស្ទាលកក (icy celestial) ដែលនៅខាងក្រៅនៃគន្លងរបស់ភព Neptune។ NASA បាននិយាយថា យានអវកាសរបស់ពួកគេនឹងបង្ហាញរូបភាព និងទិន្នន័យលម្អិតបន្ថែមទៀតពី Ultima Thule នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ការចាប់ផ្ដើមនៃការរុករកនេះមានតាំងតែពីខែមករា ឆ្នាំ២០០៦ ដោយ New Horizons បានចាប់ផ្តើមធ្វើដំណើរចម្ងាយ ៤ពាន់លានម៉ាយរបស់ខ្លួន ឆ្ពោះទៅរកគែមប្រព័ន្ធព្រះអាទិត្យដើម្បីសិក្សាពីភពភ្លុយតូ និងព្រះច័ន្ទទាំងប្រាំរបស់វា។ ក្នុងអំឡុងពេល ឆ្នាំ២០១៥ ការស៊ើបអង្កេតបានរកឃើញថា ភពភ្លុយតូមានកម្រិតធំជាងការគិតរបស់យើងពីមុន។ ហើយកាលពីក្នុងខែមីនា ក្រុមអ្នករុករកក៏បានបង្ហើបឱ្យដឹងថា ភពភ្លុយតូគឺសម្បូរដោយឧស្ម័នមេតាននៅលើផ្ទៃភពដ៏ត្រជាក់របស់វានេះ៕

អត្ថបទ៖ លីដា
ប្រភព៖​ reuters

Share This Post: