ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពការរៀបចំពិធីបុណ្យអកអំបុក សំពះព្រះខែ ឆ្នាំ២០២២នេះ នៅកម្ពុជាក្រោម

    BY Khmernote Media November 7, 2022
    ទិដ្ឋភាពការរៀបចំពិធីបុណ្យអកអំបុក សំពះព្រះខែ ឆ្នាំ២០២២នេះ នៅកម្ពុជាក្រោម

    (ខេត្តព្រះត្រពាំង)៖ យោងតាមការបង្ហោះរបស់ផេក Indigenous Khmer live in Vietnam បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលនិងប្រជាជនខ្មែរខេត្តព្រះត្រពាំង កម្ពុជាក្រោម បានរក្សាខ្ជាប់នូវប្រពៃណីទំនៀមទំលាប់របស់ខ្លួនតរៀងមក ក្នុងការរៀបចំពិធីប្រណាំងទូកង បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋយើង នាថ្ងៃទី៧និងទី៨ខែវិច្ឆិកាខាងមុខនេះ នៅព្រែកមុខវត្តកំពង់ក្សាន្តក្រុងព្រះត្រពាំង នឹងមានការប្រកួត២ថ្ងៃរវាងទូក ង របស់ ៨ស្រុកនិងក្រុងដើម្បីរកម្ចាស់ ជ័យលាភី។

    ក្នុងនោះផងដែរក្រៅពីការប្រណាំងទូក ង តំបន់វប្បធម៌និងប្រវត្តិសាស្ត្រជាតិ នៅរមណីយដ្ឋានគូស្រះស្រី នឹងមានប្រារព្ធកម្មវិធីនានាដូចជាបណ្តែតប្រទីបបង្ហោះគោម សិល្បៈល្ខោនអំណរបុណ្យ បម្រើប្រជាជនខ្មែរនៅក្នុងខេត្តឱ្យមានភាពសប្បាយរីករាយក៏ដូចជាមានស្តង់តាំងបង្ហាញនូវសម្លៀកបំពាក់ និងវត្ថុប្រើប្រាស់បុរាណផងដែរ៕​

    Share This Post: