ព័ត៌មានជាតិ
(ព័ត៌មានបឋម) មុននេះមានករណីឆាបឆេះរថយន្តម៉ាក Range Rover នៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យខូចខាតទាំងស្រុង
BY Naren
November 8, 2022
(កំពង់ស្ពឺ)៖ អគ្គិភ័យ បានឆាបឆេះរថយន្តមួយគ្រឿងម៉ាក Range Rover នៅរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនដែលស្ថិតនៅ ភូមិអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចន្លោះគីឡូលេខ ៥៦។ នេះបើយោងតាមការផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំពោះករណីនេះមិនទាន់ដឹងថាមានអ្នករងគ្រោះឬអត់ និងមិនទាន់មានរបាយការណ៏ពីមូលហេតុនៅឡើយ។ ព័ត៌មានលម្អិត KHMERNOTE នឹងជម្រាបជូននាពេលក្រោយ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ