ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា-ចិន ព្រមព្រៀងគ្នាបង្កើតកម្មវិធីរៀនភាសាចិន ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សារបស់រដ្ឋនៅកម្ពុជា

    BY Khmernote Media November 10, 2022
    រាជរដ្ឋាភិបាលកម្ពុជា-ចិន ព្រមព្រៀងគ្នាបង្កើតកម្មវិធីរៀនភាសាចិន ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សារបស់រដ្ឋនៅកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ (សាលារដ្ឋ) នៅកម្ពុជា។

    ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ភាគីកម្ពុជាតំណាងដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភាគីចិន តំណាងដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្រាប់កម្រិតមធ្យមសិក្សានៅកម្ពុជា​ មានចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

    សូមជម្រាបថា ចិនជាប្រទេសដែលបានរួមចំណែកជួយកសាងធនធានមនុស្ស នៅកម្ពុជា គិតពីឆ្នាំសិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ ចិនផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាសរុប ៧៧៨នាក់។ ចិន ក៏បានប្រកាសបង្កើនចំនួនអាហារូបករណ៍ ដោយផ្តល់ប្រមាណ ៥០០នាក់ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់២០២៧៕

    Share This Post: