សិល្បៈ

អបអរសាទរ! ស្ងាត់ៗ តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា ភ្ជាប់ពាក្យនៅថ្ងៃនេះ

BY
Naren
November 11, 2022

(ភ្នំពេញ)៖ កាលពីកន្លងមកមហាជននិយមតាមដានជីវិតការងារ​ក្នុងសិល្បៈ និង ក្រៅសិល្បៈរបស់តារាចម្រៀង ពេជ្រ សោភា ច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងរូបនេះបានប្រកាសពីទំនាក់ទំនងជាមួយនឹង លោកឆឹម សក្កដា អស់រយៈពេលជាច្រើនឆ្នាំ ក្រោយមកក៏មានដំណឹងថាពួកគេបានបែកគ្នាដោយរាប់អានគ្នាត្រឹមតែជាមិត្តភក្តិ។

ប៉ុន្តែនាពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ក៏ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំង២ បានបណ្តើរគ្នាចូលកម្មវិធី មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃនេះអ្នកទាំង២សម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នាហើយ។ ដោយមានការចែកចាយនូវរូបថត ដែលបង្ហាញថាអ្នកទាំង២រៀបចំធ្វើ ពិធីមង្គលពិសាស្លាដកកន្សែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្រោយពីឃើញអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ចូលរោងភ្ជាប់ពាក្យហើយនោះ មហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈក៏បានចូលរួមអបអរសាទរដល់ថ្ងៃពិសេសយ៉ាងច្រើនផងដែរ៕

Share This Post: