ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ លួចគាស់យកដែកក្រចាប់រនាំងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

    BY Khmernote Media November 12, 2022
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ លួចគាស់យកដែកក្រចាប់រនាំងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលធ្វើសកម្មភាពលួចគាស់យកដែកក្រចាប់រនាំងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួន ចាត់ចែងបន្តដើម្បីផ្តន្ទាទោសតាមច្បាប់៕

    ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    Share This Post: