ខ្មែរណូត

ស្វែងរក

  • PR

    ក្តៅៗ កាន់តែកក្រើកជាមួយ nova 3/3i ស៊េរី ! nova3 Lite បង្ហាញពណ៍ថ្មីពណ៍ផ្កាឈូក ឡួយកប់សេរី!

    BY Khmernote Media January 3, 2019
    ក្តៅៗ កាន់តែកក្រើកជាមួយ nova 3/3i ស៊េរី ! nova3 Lite បង្ហាញពណ៍ថ្មីពណ៍ផ្កាឈូក ឡួយកប់សេរី!

    ភ្នំពេញ ថ្ងៃទី 3 មករា ឆ្នាំ 2019៖ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានកូនពៅត្រកូល nova 3/3i ស៊េរី គឺ nova3 Lite កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2019 និងឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជនលើម៉ូដែលនេះជាច្រើនលើសលុប ក្រុមហ៊ុនបានបញ្ចេញនូវពណថ្មី ទាន់សម័យ កាលីប យុវវ័យ កាន់តែទាក់ទាញមួយទៀត គឺពណ៍ផ្កាឈូកស្រស់ (Sakura Pink)។

    ស្មាតហ្វូន nova3 Lite មានតម្លៃសមរម្យបំផុត ត្រឹមតែ $259 ប៉ុណ្ណោះ ដែលមានជម្រើសបីពណ៌គឺ ពណ៌ខ្មៅ( Midnight Black) និង ពណ៌ខៀវ ( Sapphire Blue) និងពណ៌ថ្មីចុងក្រោយ ពណ៍ផ្កាឈូកស្រស់ (Sakura Pink) នេះ។

    កូនពៅ nova3 Lite បំពាក់ដោយអេក្រង់កោងបែប 3D ធំលាតកប់កែម ពេញតួ ជាមួយទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution និងប្រើបច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃ។ ស្មាតហ្វូននេះក៏បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ដែលអ្នកអាចថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ អែមតែម្តង! កាមេរ៉ា AI នេះ ក៏មាន មុខងារពិសេសដែលហៅថា AI Photography ដែលអាចស្គាល់ប្លង់រូបភាព បានរហូតដល់ 22 ប្លង់ខុសៗគ្នា និង មុខងារ Wide Aperture Mode ថតរូបព្រាលផ្ទៃខាងក្រោយដាច់ពីគ្នាល្អឥតខ្ចោះ។

    CPU បំពាក់ Chipset Kirin 710 និង GPU Turbo ដែលបំពាក់លើ ស្មាតហ្វូននេះ មានសមត្ថភាពខ្ពស់ ចំណាយថាមពលតិច សន្សំថាមពលថ្មរហូតដល់ 30% និងអាចបង្កើនថាមពលក្នុងការដំណើរការក្រាហ្វិច ដែលសម្រាប់អ្នកចូលចិត្តលេងហ្គេម ដឹងតែពេញចិត្តខ្លាំងតែម្តង ដោយលេងហ្គេមយ៉ាងរលូន មិនទាក់ឡើយ។

    nova3 Lite មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យដែលមាន RAM ទំហំ 4GB ROM 64GB និងអង្គផ្ទុកទន្និន័យបន្ថែមរហូតដល់ 400GB។ រីឯថាមពលថ្មវិញ មានថាមពលថ្មមហាសាល 4000mAh ដែលអ្នកអាចប្រើបានពេញមួយថ្ងៃដោយមិនចាំបាច់សាកថ្ម។

    មិនតែប៉ុណ្ណោះស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះ ក៏មានបំពាក់ដោយ Huawei Histen 5.0 ផ្តល់បទពិសោធន៏ប្រព័ន្ធសម្លេង Histen បែប 3D ពិរោះរន្លំ បច្ចេកវិទ្យា Hi Call ដែលអាចជួយបង្កើនបណ្តាញសេវា និងសម្គាល់រលកនៃបណ្តាញសេវាដើម្បីជំនួយលើសេវាសម្រាប់ទំនាក់ទំនង។

    អ្នកអាចរកជាវ ស្មាតហ្វូនត្រកូល nova 3 ដែលកំពុងពេញនិយមនិងលក់ដាច់ក្នុងស្មាតហ្វូនតម្លៃមធ្យមកម្រិតថវិកាពោលគឺតម្លៃកប់សារីៗៗៗ nova 3 ត្រឹមតែ 469$ nova 3i ត្រឹមតែ 299$ ពិសេសៗគឺកូនពៅ nova3 Lite ពណ៍ថ្មីនេះត្រឹមតែ 259$ នៅគ្រប់ហាងលក់ទូរស័ព្ទដៃគូដែលមានស្លាកសញ្ញា Huawei ដែលបានកំណត់។
    លក្ខណះពិសេសរបស់កូនពៅ nova3 Lite សូមតាមដានវីដេអូ

    https://youtu.be/2AI-C7o01x8

    ” alt=”” />

    Share This Post:
    MPO4D jitutoto mpo4d Mpoplay