ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានមកដល់កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ និង កិច្ចប្រជុំពាក់ព័ន្ធ

    BY Naren November 12, 2022
    នាយករដ្ឋមន្ត្រីកាណាដា  Justin Trudeau បានមកដល់កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ និង កិច្ចប្រជុំពាក់ព័ន្ធ

    (ភ្នំពេញ)៖ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង ១២: ១៥ នាទី នៅរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និង អមដោយអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និង កិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលកម្ពុជាទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ៕

    ប្រភព៖ ទទក
    រូបភាព៖ AKP

    Share This Post: