សិល្បៈ
Jeon Jungkook សមាជិកក្រុម BTS នឹងសម្ដែងនៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡា FIFA World Cup FIFA World Cup Qatar 2022
- BY
- Naren
- November 14, 2022
(សេអ៊ូល)៖ Bighit Hit Music បានប្រកាសតាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា Jungkook សមាជិកក្រុម BTS នឹងជាសិល្បករផ្នែកមួយនៃ FIFA World Cup Qatar 2022 Soundtrack ហើយនឹងសម្តែងក្នុងពិធីបើកការប្រកួតបាល់ទាត់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ Koreaboo នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

Jeon Jungkook នឹងក្លាយជាសិល្បករកូរ៉េដំបូងគេដែលបានសម្តែងក្នុងពិធីបើកការប្រកួត FIFA។ ក្នុងនោះផងដែលក៏មានការបញ្ជាក់ថានឹងមានវត្តមានតារាអន្តរជាតិផ្សេងទៀតដែលនឹងសម្តែងគឺ Diplo, Kizz Daniel, Nora Fatehi, Trinidad Cardona និង Calvin Harris។ សូមបញ្ជាក់ផងដែលថាការប្រកួតបាល់ទាត់ពិភពលោក ដែលធ្វើឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕


ប្រភព៖ koreaboo
សិល្បៈ
ស្ងាត់ៗ ថេណា បង្ហោះរូបមួយសន្លឹកបង្កប់អាថ៌កំបាំងនៅក្នុងដៃ! ទាយបានអត់ថាជាអ្វី?
ថេណា ជាតារាចម្រៀង Original Song មានកេរ្តិ៍ឈ្មោះបោះសម្លេង និងប្រជាប្រិយភាពខ្ពស់តាមរយៈបទចម្រៀងពីរោះៗអមដោយទឹកដមផ្អែមស្រទន់ស្តាប់មិនចេះនឿយណាយ ហើយទន្ទឹមនោះលោកក៏មានសមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធបទចម្រៀងពីរោះៗគ្រប់ទម្រង់ និងគ្រប់រសជាតិ ប៉ុន្តែបទចម្រៀងភាគច្រើនគឺបែបស្នេហា ជាហេតុដែលធ្វើឲ្យលោកអាចឆក់យកការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តៗយុវវ័យផ្ទាល់តែម្តង។ បើងាកទៅមើលរូបសម្រស់ ថេណា ពិតជាមានរូបរាងខ្ពស់ស្រលះស្រស់សង្ហារ គួបផ្សំជាមួយការតុបតែងខ្លួនទាក់ទាញបែបយុវវ័យកំពុងពេញនិយម ចំណែកមុខមាត់មានមន្តស្នេហ៍ដែលអាចឆ្មក់បេះដូងស្រីៗមិនតិចឡើយ។

យ៉ាងណាមិញ ថ្មីៗនេះឃើញនៅលើ Facebook Page របស់តារាចម្រៀងប្រុសឯករាជ្យរូបនេះបានបង្ហោះរូបមួយសន្លឹកជះភាពសង្ហា និងទាក់ទាញមិនធម្មតា អ្នកណាៗឃើញហើយក៏លង់នឹងសម្រស់ ថេណា ប៉ុន្តែអ្វីដែលកត់សម្គាល់ឃើញនៅលើរូបមួយសន្លឹកនោះ ថេណា បែរជាមានចេតនាបិតបាំងអ្វីម្យ៉ាងនៅក្នុងដៃ ជាហេតុដែលធ្វើឲ្យមហាជនកាន់តែផ្តោតអារម្មណ៍ និងងឿយឆ្ងល់កាន់តែខ្លាំងជុំវិញអាថ៌កំបាំងលើរូបភាពនោះ។

ទាក់ទងជុំវិញចម្ងល់ទាំងនេះសង្កេតឃើញថា មតិរបស់ហ្វេនៗជាច្រើនលើកឡើងខុសៗគ្នា ដោយហ្វេនមួយចំនួនយល់ថា ថេណា នឹងមានកាដូសម្រាប់ចែកជូនហ្វេនៗ។ ដោយឡែកក៏មានហ្វេន និងទស្សនិកជនផ្សេងទៀតយល់ថា ថេណា នឹងក្លាយជាតារាតំណាងឲ្យក្រុមហ៊ុនធំល្បីឈ្មោះណាមួយក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមគ្នានេះ វាជារឿងចៃដន្យឬ? ថ្មីៗនេះយើងក៏ឃើញថានៅលើ Facebook Page របស់ក្រុមហ៊ុន OPPO បានបញ្ចេញរូបភាព ឬ Poster ដើម្បីឲ្យលោកអ្នកអាចចូលរួមលេង និងទស្សទាយឈ្មោះតារាតំណាង ឬ Brand Ambassador ព្រមទាំងមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ជាមួយការអនុវត្តតាមលក្ខខណ្ឌងាយៗគ្រាន់តែ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ការផុសនេះ https://bit.ly/3DBiVuv ជាសាធារណៈ ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕




