សិល្បៈ

សោកស្តាយ! តារាចម្រៀងជប៉ុនម្នាក់ ទទួលមរណភាពក្នុងវ័យទើបតែ១៩ឆ្នាំ

BY
Naren
November 15, 2022

(ជប៉ុន)៖ Nikkan Sports បានរាយការណ៍ថាពិធីបុណ្យសពរបស់តារាចម្រៀង-តារាសម្តែង Yoshi (ឈ្មោះពិត: Kasumi Sasaki) ត្រូវបានប្រារព្ធឡើងនៅទីក្រុងតូក្យូនៅថ្ងៃទី១៤ ខែវិច្ឆិកា។ ពិធីបុណ្យសពរបស់ Yoshi ត្រូវបានប្រារព្ធឡើងជាលក្ខណៈឯកជន ដោយមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។ ម្តាយរបស់តារាចម្រៀងប្រុសរូបនេះ បានចែករំលែកជាមួយសារព័ត៌មានថា «ជីវិតកូនប្រុសខ្ញុំខ្លីណាស់ សង្ឃឹមថាអ្នកគាំទ្រនឹងចងចាំជានិច្ចនូវទេពកោសល្យរបស់គាត់»។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា សារព័ត៌មាន Nikkan Sports បានរាយការណ៍ថា តារាចម្រៀង និងជាតារាសម្ដែងប្រុស Yoshi បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយឡានដឹកទំនិញ ខណៈពេលកំពុងធ្វើដំណើរនៅចំណុចប្រសព្វក្នុងសង្កាត់ Tama ទីក្រុង Kawasaki នៅរំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា។ Yoshi បានរងរបួសក្បាលធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ តារាចម្រៀងប្រុសរូបនេះបានស្លាប់នៅវេលាម៉ោង២និង១៧នាទីរសៀលថ្ងៃទី៥ វិច្ឆិកា។ Yoshi កើតនៅ Hiroshima ក្នុងឆ្នាំ២០០៣ ។ គាត់បានចូលប្រឡូកក្នុងវិស័យកំសាន្តតាំងពីអាយុ ១៣ឆ្នាំ នៅពេល១៦ ឆ្នាំគាត់បានបង្ហាញខ្លួនជាតារាចម្រៀងហើយបានចេញអាល់ប៊ុមដំបូងរបស់គាត់៕

Share This Post: