សិល្បៈ

សូមគាំទ្រទិញសំបុត្រចូលទស្សនាទាំងអស់គ្នា! ល្ខោននិយាយរឿង «ផ្កាស្រពោន» សម្តែងនៅល្ងាចនេះ និងថ្ងៃស្អែក នាសាលសន្និសីទចតុម្មុខ

BY
Naren
November 15, 2022

(ភ្នំពេញ)៖ ទស្សនីយភាពល្ខោននិយាយរឿង «ផ្កាស្រពោន» ដែលរៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាព បានកំពុងដាក់លក់សំបុត្រនៅសាលសន្និសីទចតុម្មុខ ទីតាំងស្ថិតតាមបណ្ដោយ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលការសម្តែងនឹងធ្វើឡើងនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នាយកដ្ឋានសិល្បៈទស្សនីយភាពបានដំឡើងទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង «ផ្កាស្រពោន» ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ គឺដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្សជាច្រើនជំនាន់។
សូមបងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមគាំទ្រទិញសំបុត្រចូលទស្សនាទាំងអស់គ្នា! ម៉ោងសម្តែង: ថ្ងៃទី១៥ វិច្ឆិកា ២០២២ វេលាម៉ោង ១៨:០០ល្ងាច និងថ្ងៃទី១៦ វិច្ឆិកា ២០២២ (សម្តែងពីរដង) វេលាម៉ោង: ១៥:០០រសៀល និង វេលាម៉ោង: ១៨:០០ល្ងាច ទំនាក់ទំនងក្រុមការងារលក់សំបុត្រ 096 394 39 48 070 882 498 089 570 777៕

Share This Post: