សិល្បៈ

សូ ដានីតា ថានឹងលើកយកបំណុលជិត៥មុឺនដុល្លារវិញ បើសិន សឿ សុធារ៉ា មិនចេញមុខសុំទោសជាសាធារណៈ

BY
Naren
November 16, 2022

(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា តារាសម្តែង សូ ដានីតា បានធ្លាប់ប្រកាសថាលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់ ក្រោយពីសឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពសូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ។

ស្រាប់តែនាពេលថ្មីៗនេះ តារាសម្តែង សូ ដានីតា ក៏បានប្រតិកម្មជាខ្លាំង ក្រោយ សឿ សុធារ៉ា បាន live លើហ្វេសប៊ុកផេកមួយនិយាយដល់រឿងដែល សូ ដានីតា លើកលែងបំណុល ដោយអ្នកនាង សឿ សុធារ៉ា ថា «រឿងនេះមានតែ បងទេហើយប្អូនដែលដឹងរឿងពិត សូមបងទៅសុំខមាទោសសពម្តាយខ្ញុំទៅបង»។

សូ ដានីតា បានសរសេរៀបរាប់ថា៖ «នាងខ្ញុំសូមឆ្លើយតប ទៅ សឿ សុធារ៉ា! តើប្អូនជាមនុស្សរស់នៅដែលប្រើខួរក្បាលជាមនុស្សឬក៏ជាអ្វី? ដែលមិនស្គាល់គុណទោសនៃការលើកលែងបំណុលជិត៥មុឺនដុល្លារដែលកន្លងលេងតុងទីនមិនសងខ្ញុំ (ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំដេញយកលុយហើយមិនសង) នៅហៅឱ្យខ្ញុំទៅខមាទោសម្តាយដែរស្លាប់ទៀត?

ចាំមានទំនេរ ខ្ញុំនឹងឡាយ និយាយរឿងប្អូនបោកគេ គេធ្លាប់ចាប់ប្អូនបើដាក់ចូលក្រសួង ទាំងយប់ ពីបទឆបោកមិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង!ហើយបើ សឿ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណៈទេ នាងខ្ញុំ សុំលើកយកបំណុលយកវិញទាំងអស់ នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចារសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹង សឿ សុធារ៉ា ទាមទារលុយមកវិញទាំងអស់នឹងទាមទារសំណងជំងឺចិត្តបន្ថែម! (ឯកសារបញ្ចី សំលេងមានទាំងអស់) សុខចិត្តលំបាក ចេញគេជំនួស រាល់ថ្ងៃហើយ នៅមិនគុណទោស ធ្វើបុណ្យ ចំមនុស្សក្បាលខ្មៅ រមើសគុណ»។

ក្រោយពីបានបង្ហោះសារទាំងនេះ ភរិយា​លោក​ ស៊ុក សោភា ចូលទៅខមមិនថា «មើលទៅគ្នាសតិមិនសូវល្អទេអូន បើបានជាធ្វើបុណ្យហើយ ធ្វើឱ្យដល់ត្រើយទៅ បុណ្យមិនចាញ់ទោសទេអូន គេឯងដឹងហើយថាអូនបានលើកលែងយ៉ាងម៉េចខ្លះ កុំទៅប្រកាន់គ្នាអី ជឿបងទៅអូន។ មិនគួរឱ្យធារ៉ា liveនិយាយអីទេ ដឹងហើយថាគ្នានិយាយស្ដីមិនសូវដូចមុន យកគ្នាមកឡាយនាំតែវែងឆ្ងាយ បងគិតថានិយាយច្រើន តិចរឿង? ឥឡូវរឿងមែន»៕

Share This Post: