ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    លេចធ្លាយច្បាស់ក្រឡែតតែម្តងពីរូបរាង Galaxy S10 ជាមួយប្រជ្រុយកាមេរ៉ានៅលើថ្ងាស

    BY Khmernote Media January 4, 2019
    លេចធ្លាយច្បាស់ក្រឡែតតែម្តងពីរូបរាង Galaxy S10 ជាមួយប្រជ្រុយកាមេរ៉ានៅលើថ្ងាស

    កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយម្ដងទៀតហើយអំពីរូបរាងរបស់ Galaxy S10 ដែលម្ដងនេះវាដូចជាមិនមែនជារូបភាពបែបច្នៃប្រឌិតឡើងនោះទេ វាគឺជារូបភាពទូរស័ព្ទពិតប្រាកដៗ ដែលបានបង្ហោះនៅលើគណនី Tweeter ឈ្មោះ Evan Blass បានសរសេរថា “ Beyond 1 ”. in the wild ។ វាបង្ហាញឲ្យឃើញច្បាស់ពីអេក្រង់ទំហំ 5.8 អ៊ីញ និងមានបន្កប់កាមេរ៉ាមួយគ្រាប់នៅក្នុងអេក្រង់ស្ថិតនៅខាងលើផ្នែកខាងស្ដាំនៃអេក្រង់ ។ រូបភាពនៃ Icon ក្នុងទូរស័ព្ទត្រូវបានបិទបាំងដោយធ្វើឲ្យព្រាល ប៉ុន្តែរូបភាពទាំងមូលបានបង្ហាញឲ្យឃើញច្បាស់ពីផ្ទៃខាងមុខរបស់ទូរស័ព្ទ។

    គែមនៅតែមាន តែវាពិតជាស្ដើងជាងមុនច្រើនណាស់ បើសិនប្រៀបធៀបជាមួយ Galaxy S9 និង Galaxy Note 9 ។ សម្រាប់ម៉ូដែល Galaxy S10 Plus នឹងបំពាក់អេក្រង់រហូតដល់ទៅ 6.4 អ៊ីញ ។ ម៉ូឌែលទាំងពីរនេះនឹងប្រើប្រាស់បន្ទះឈីប Snapdragon 855 និង Exynos 9820 របស់ក្រុមហ៊ុន Samsung ផ្ទាល់តែម្ដង ។ Samsung Galaxy S10 និង S10 Plus អាចនឹងចូលមកបង្ហាញខ្លួនក្នុងខែកុម្ភៈខាងមុខនេះ ហើយយើងក៏អាចនឹងឃើញវត្តមានរបស់ Infinity Flex-based ដែលជាស្មាតហ្វូនប្រភេទបត់ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ផងដែរ៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖​ engadget

    Share This Post:
    MPO4D jitutoto mpo4d Mpoplay