សិល្បៈ

ពិធីករ​ ​លោក ដេ​វីត សុំទោសមហាជន ឱ្យយោគយល់ និង អនុគ្រោះ ក្រោយរងការរិះគន់រឿងឆាតទៅ​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេប្រើពាក្យមិនសមរម្យ

BY
Naren
November 16, 2022

(ភ្នំពេញ)៖ ពិធីករ លោក ដេ​វីត នៅមុននេះបន្តិចបានបង្ហោះសារសុំទោសមហាជនឱ្យលើកលែងទោស និងផ្តល់ឱកាស ក្រោយរងការរិះគន់រឿងផ្ញើសារជាសម្លេងទៅ​ព្រះ​អង្គ​ម្ចាស់ នៃប្រទេស​ព្រុយ​ណេប្រើពាក្យមិនសមរម្យ។

ក្រោយមានការចែកចាយនូវវីដេអូបង្ហាញពីសកម្មភាពពិធីកររូបនេះ បានផ្ញើឆាតជាសម្លេងទៅកាន់ អ៉ឺន​ស្តា​ក្រាម ​ព្រះ​អង្គ​ម្ចាស់ Abdul Mateen ដោយប្រើពាក្យមិនសមរម្យ ហើយត្រូវបានមហាជនរិះគន់មិនសំចៃចំពោះសកម្មភាពមួយនេះ។ លោក ដេ​វីត បានសរសេររៀបរាប់ថា៖ «ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកេីតឡេីង​ ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវិដេអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ដែលមានរឿងនេះកើតឡើង ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រោះលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។

បន្ទាប់ពីបានបង្ហោះប្រមាណ១០នាទីខ្ញុំបាទបានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះបានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាប ជាតិសាសន៏ ឬទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នា លើកលែងទោស និង ផ្តល់ឱកាសអោយខ្ញុំបាទផងចុះ»៕

Share This Post: