សិល្បៈ

បេក្ខភាពបវរកញ្ញាកម្ពុជា ឆន ស្រីណេត យកក្បាច់គុនល្បុកតោ ទៅបង្ហាញនៅលើឆាកប្រកួតសម្រស់ Miss Tourism International 2022 (មានវីដេអូ)

BY
Khmernote Media
November 16, 2022

(ម៉ាឡេស៊ី)៖ កញ្ញា ឆន ស្រីនេត ជាខ្មែរកម្ពុជាក្រោម និងជា បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ (Miss Tourism International Cambodia 2022​) កំពុងតែចូលរួមប្រកួត បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះផងដែលកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ បេក្ខភាពបវរកញ្ញារបស់ប្រទេសកម្ពុជា គឺកញ្ញា ឆន ស្រីនេត បានលេីកយកក្បាច់គុណល្បុក្កតោមកធ្វេីការប្រកួតបង្ហាញសមត្ថភាពភាពក្នុងវគ្គប្រកួត Talent Show របស់កម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 ដែលកំពុងតែធ្វេីឡេីងនៅប្រទេសម៉ាឡេស៊ី។

សូមរំលឹកថាកញ្ញា ឆន ស្រីនេត ជាលំដាប់រងទី១ បវរកញ្ញាចក្រវាកម្ពុជាឆ្នាំ២០២១ ត្រូវបានជ្រេីសរេីសតំណាងអោយប្រទេសកម្ពុជា ក្នុងការប្រកួតបវរកញ្ញា ទេសចរណ៍អន្តរជាតិ Miss Tourism International ឆ្នាំ២០២២ ដែលនឹងប្រារព្ធធ្វើនៅ Kuching, Sarawak, Malaysia ចាប់ពី១១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅប្រទេសម៉ាឡេស៊ី។ សូមបងប្អូនទាំងអស់គ្នាចូលរួមផ្តល់កំលាំងចិត្ត​ ដល់ដំណើររបស់កញ្ញាទៅកាន់ការប្រកួតទាំងអស់គ្នា៕

Share This Post: