លោក Elon Musk បន្តបញ្ឈប់បុគ្គលិកដែលបាននិយាយរិះគន់គាត់ជាច្រើននាក់បន្ថែមទៀត ខណៈកាលពីសប្តាហ៍មុនគាត់បានបញ្ឈប់បុគ្គលិកនៅក្រុមហ៊ុន Twitter អស់ ៥០%ម្តងហើយ
- BY
- Oun Mey
- November 17, 2022
អាមេរិក៖ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកានេះបានឲ្យដឹងថា លោក Elon Musk បានបន្តបញ្ឈប់បុគ្គលិកនៅក្នុងក្រុមហ៊ុន Twitter ជាច្រើននាក់បន្ថែមទៀតនៅក្នុងសប្តាហ៍នេះ ខណៈកាលពីសប្តាហ៍មុនមហាសេដ្ឋីលំដាប់ទីមួយនៅលើពិភពរូបនេះបានសម្រេចបញ្ឈប់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន Twitter អស់ពាក់កណ្តាលរួចម្តងហើយ ពោលគឺតួលេខបុគ្គលិកដែលត្រូវបានបញ្ឈប់យ៉ាងឆាប់រហ័សនោះមានចំនួនប្រមាណជា ៧ ៥០០នាក់ឯណោះ។

- Share This Post:


