ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Prius ស៊េរីថ្មីឆ្នាំ2023 របស់ខ្លួនជាផ្លូវការសម្រាប់ទីផ្សារប្រទេសជប៉ុន
- BY
- Oun Mey
- November 17, 2022
រថយន្ត Toyota Prius ជំនាន់ទី 5 ទើបតែត្រូវបានដាក់បង្ហាញនៅប្រទេសជប៉ុនជាផ្លូវការ ជាមួយនឹងការកែលម្អប្រសើរជាងមុន ដែលធ្វើឱ្យរថយន្តនេះ កាន់តែមានភាពស្វាហាប់ ធំទូលាយ និងទាក់ទាញជាងមុន ខណៈខ្សែ plug-in ភ្ជាប់ទៅម៉ាស៊ីន powertrain កូនកាត់របស់វាក៏ត្រូវបានកែលម្អផងដែរ។ ផ្នែកខាងក្រៅនៅតែរចនាឡើងជាទម្រង់ monoform ដូចជំនាន់មុនៗ ក៏ប៉ុន្តែមានគម្លាតកង់ធំជាងមុន ចំណុចទំនាញចុះក្រោមជាងមុនបន្ដិច និងមានកង់ទំហំ 19 អ៊ីញ ដែលធំជាងតាមស្តង់ដារចាស់។ ការរចនានេះស្រដៀងគ្នាទៅនឹងរថយន្ត Crown ថ្មីរបស់ក្រុមហ៊ុន ជាពិសេសគឺនៅផ្នែកខាងមុខ ដែលមានចង្កៀងខាងមុខ និងរបារអំពូល LED នៅផ្នែកខាងក្រោយ ដែលមានភាពស្រដៀងគ្នាមិនអាចមើលរំលងបាន។

- Share This Post:


