ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោក ប្រចាំឆ្នាំ២០២២

    BY Khmernote Media November 17, 2022
    អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោក ប្រចាំឆ្នាំ២០២២

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នេះជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ។

    លោក សុង សារ៉ន បានឱ្យដឹងថា នេះជាឆ្នាំទី៥ហើយដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភីនេះ ក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះទៀតដែរ។ ប្រធានសហព័ន្ធស្រូវអង្ករ បានសូមអគុណដល់ក្រុមការងារសហព័ន្ធស្រូវអង្ករ សមាជិករោងម៉ាសុីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដែលផ្តល់គាំទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និងនាំពានរង្វាន់មកកម្ពុជា៕

    Share This Post: