ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រ្តីអ្នកជំនួញហាយសូរម្នាក់ ដែលល្បីខាងឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ ត្រូវបានកម្លាំងជំនាញចុះឃាត់ខ្លួន

    BY Khmernote Media November 17, 2022
    ស្រ្តីអ្នកជំនួញហាយសូរម្នាក់ ដែលល្បីខាងឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ ត្រូវបានកម្លាំងជំនាញចុះឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ស៉ីវិល័យ ដែលពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។

    អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ បានឃាត់ខ្លួននៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបញ្ជាអោយចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ៕

    ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post: