ព័ត៌មានជាតិ
ក្រសួងព្រះបរមរាជវាំង អនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២
BY Khmernote Media
November 18, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងព្រះបរមរាជវាំង នឹងបើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។

សូមជម្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ តែនៅពេលនេះ ក្រសួងបានជូនដំណឹងជាថ្មីហើយ ដោយអនុញ្ញាតឱ្យភ្ញៀវចូលទស្សនាឡើងវិញ ចាប់ពីខែធ្នូខាងមុខនេះ៕
