ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩
BY Naren
November 19, 2022
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថាសម្តេច បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩។

សម្តេចតេជោ បានសរសេររៀបរាប់ថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះមេរោគកូវីដ១៩ត្រូវបាន ធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ។ ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភនិងបានជូនពរដល់រូបខ្ញុំ»៕
