ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ដើរលួចកាត់​ខ្សែ​ភ្លើង​​នៅ​ខេត្ត​ព្រះសីហនុ​

    BY Khmernote Media November 20, 2022
    ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ដើរលួចកាត់​ខ្សែ​ភ្លើង​​នៅ​ខេត្ត​ព្រះសីហនុ​

    ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង០៥និង៣០នាទីទាបភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងល្បាតកងរាជអាវុធខេត្តព្រះសីហនុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីលួចកាត់ខ្សែភ្លើងក្នុងអគារមួយកន្លែង នៅចំណុច ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចុះទៅទីតាំងខាងលើ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ភូ សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ យកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

    វត្ថុតាងបានរួមមាន៖ ខ្សែភ្លេីងមួយចំនួន កាំបិតចំនួន០១ ទូរស័ព្ទដៃ ចំនួន០១ គ្រឿង។ កម្លាំងការិយាល័យជំនាញរបស់កងរាជអាវុធហត្តខេត្តកំពុងបន្តនីតិវិធី និងបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការផ្លូវច្បាប់៕

    Share This Post: