សិល្បៈ

សោកស្តាយ! តួអង្គ Power Rangers ពណ៌​បៃតង បានទទួលមរណៈភាពហើយក្នុងវ័យ៤៩ឆ្នាំ

BY
Naren
November 21, 2022

ជារឿងគួរឱ្យសោកស្តាយ ដោយតារាសម្តែងលោក Jason David Frank ដែលត្រូវបានស្គាល់ថាជាតួអង្គ Power Ranger ពណ៌​បៃតង ក្នុងរឿងភាគ Power Rangers ឆ្នាំ១៩៩៣ ពេលនេះលោកបានទទួលមរណៈភាពហើយក្នុងអាយុ៤៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TMZ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

TMZ រាយការណ៍ថា លោក Frank បានទទួលមរណភាពនៅរដ្ឋតិចសាស់ នៅថ្ងៃអាទិត្យ ខណៈមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានរាយការណ៍ឱ្យដឹងនៅឡើយ។ ទោះជាយ៉ាងណាមានរបាយការណ៍ជាច្រើនបង្ហាញថា Frank បានស្លាប់ដោយសារការធ្វើអត្តឃាត៕

ប្រភព៖ TMZ

Share This Post: