ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ នឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបនៅតាមបណ្ដារាជធានី-ខេត្ត ចំនួន២លើក

    BY Khmernote Media November 21, 2022
    ក្រសួងអប់រំ នឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបនៅតាមបណ្ដារាជធានី-ខេត្ត ចំនួន២លើក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដោយក្រសួងអប់រំ នឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត ចំនួនពីរលើកគឺ៖

    លើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះ របស់ខ្លួន និងលើកទី២នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

    បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដូចមានកំណត់ក្នុងសេចក្ដីណែនាំប្រតិបត្តិលេខ ៣៤ អយក.សណន ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។

    ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិត វិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: