ក្រសួងអប់រំ ប្រកាសកែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីអនុវិទ្យាល័យចតុមុខ ទៅសាកលវិទ្យាល័យជាតិគ្រប់គ្រងវិញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពី ការកែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២។

ក្រសួងអប់រំ ចេញសេចក្ដីសម្រេច កែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានកំណត់ចំនួន នៅមណ្ឌល អនុវិ. ចតុមុខ ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យប្ដូរទៅមណ្ឌល សាកលវិ, ជាតិគ្រប់គ្រងថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងនាយកគ្រឹះស្ថានសិក្សាសាមី ដែលត្រូវយកធ្វើជាមណ្ឌល ប្រឡងមានភារកិច្ចរៀបចំមណ្ឌលប្រឡង និងសម្ភារៈចាំបាច់សម្រាប់ការប្រព្រឹត្តទៅនៃការប្រឡងឱ្យហើយស្រេចមុនបើក សម័យប្រឡង។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវទាក់ទងជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំកម្លាំងថែរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមណ្ឌលប្រឡងឱ្យហើយស្រេចមុនបើកសម័យប្រឡង ៕


ប្រភព៖ MoEYS Cambodia