ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Huawei ដកតំណែង និងកាត់ប្រាក់ខែបុគ្គលិក ២នាក់ ដោយសារពួកគេប្រើ iPhone

    BY autoadmin January 5, 2019
    Huawei ដកតំណែង និងកាត់ប្រាក់ខែបុគ្គលិក ២នាក់ ដោយសារពួកគេប្រើ iPhone

    ក្រុមហ៊ុន Huawei បានដកតំណែង និងកាត់ប្រាក់ខែបុគ្គលិករបស់ខ្លួន ២នាក់ បន្ទាប់ពីពួកគេផ្ញើសារស្វាគមន៍ឆ្នាំថ្មីទៅលើគណនី Twitter ផ្លូវការរបស់ក្រុមហ៊ុន ដោយប្រើប្រាស់ទូរស័ព្ទ iPhone ។ យោងតាមសារព័ត៌មាន Reuters និង Bloomberg បានឱ្យដឹងថា អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនលោក Chen Lifang បាននិយាយថា ឧបទ្ទវហេតុនេះជាការធ្វើឱ្យខូចខាតដល់យីហោ Huawei ។ ក្រៅពីការដកតំណែងនេះ បុគ្គលិកទាំងពីរនឹងត្រូវកាត់ប្រាក់ខែប្រចាំខែ ៥,០០០យ័ន (ប្រហែល ៧២៨ដុល្លារអាមេរិក) ហើយបុគ្គលិកម្នាក់ក្នុងចំនោម ២នាក់ នឹងត្រូវមានប្រាក់ខែជាប់គាំងរយៈពេល ១២ខែ។

    បណ្តាញផ្ទៃក្នុង Huawei បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនគឺ Sapient មានបញ្ហា «VPN» ជាមួយកុំព្យូទ័ររបស់ខ្លួន (មានតែប្រើ VPNs ទើបអនុញ្ញាតឱ្យពួកគេចូលប្រើ Twitter ពីខាងក្នុងប្រទេសចិនបាន)។ ដោយក្នុងនាមជាអ្នកបច្ចេកទេសធ្វើការងារច្រើន ការប្រើទូរស័ព្ទ iPhone ដែលអាចដាក់ស៊ីមកាតបរទេស ត្រូវបានគេប្រើដើម្បីផ្ញើរ Tweet ទៅលើបណ្តាញសង្គម Twitter នេះ ប៉ុន្តែការធ្វើបែបនេះ ក្រុមហ៊ុន Huawei បាននិយាយថា វាប៉ះពាល់ដល់ដំណើរការ និងការគ្រប់គ្រងផ្ទៃក្នុងរបស់ Huawei ។

    នេះមិនមែនជាលើកទីមួយដែល metadata របស់ tweet បានធ្វើឱ្យអាម៉ាស់ដល់ក្រុមហ៊ុនមួយចំនួននោះទេ។ កាលពីឆ្នាំមុនក្រុមហ៊ុន Samsung Nigeria ត្រូវលុបចោល Tweet ជាង ៣០០ ដែលត្រូវបានផ្ញើចេញពីឧបករណ៍ Apple ខណៈដែលតារាល្បីៗ ដូចជានាង Gal Gadot និងតារាសម្ដែងឥណ្ឌានាង Anushka Sharma ត្រូវបានគេចាប់បានថា ផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន Huawei និង Google ពីឧបករណ៍ដែលជាដៃគូប្រកួតប្រជែងទៅវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ theverge

    Share This Post: