ព័ត៌មានជាតិ

រថយន្ត LEXUS GS300 មួយគ្រឿង ផ្ទុះកង់រេចង្កូតបុកបង្កាន់ដៃសុវត្ថិភាពរនាំងទ្រូងផ្លូវល្បឿនលឿន បណ្ដាលឱ្យខូចខាតយ៉ាងដំណំ

BY
srey nuch
November 23, 2022

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥២-៥៣ ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត ០១គ្រឿង LEXUS GS300 ពាក់ស្លាកលេខភ្នំពេញ2BM-2573បើកបរដោយឈ្មោះ សយ ចាន់ភ័ក្តី ភេទប្រុស អាយុ២៦ឆ្នាំ នៅទំពាច ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅបុករនាំងសុវត្ថិភាព (ទ្រូងកណ្តាល) បណ្ដាលឲ្យខូចខាត សម្ភាររនាំងសុវត្ថិភាព៦ ផ្ទាំង ស្មើនិងប្រវែង ២៤ម៉ែត្រនិងខូចខាតរថយន្ដយ៉ាងដំណំ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ពៅ នឿន អធិការនគរបាលស្រុកភ្នំស្រួច ទទួលបន្ទុកផ្នែកចរាចរណ៍ ថាគ្រោះថ្នាក់ខាងលើបណ្ដាលមកពីកត្ដាឆ្វេសប្រហែស និងបែកកង់ រថយន្តបើកលឿនធ្វើអោយការទប់លំនឹងមិនជាប់បាត់ម្ចាស់ការតែម្ដង។ សំណាងល្អមិនគ្រោះថ្នាក់មនុស្ស បច្ចុប្បន្នរថយន្តបានយកមករក្សាទុកនៅក្រុមហ៊ុនផ្លូវល្បឿនលឿននៅK26 ស្រុកសំរោងទង ដើម្បីដោះស្រាយ សំណងការខូចខាតជូនក្រុមហ៊ុន ៕ សូមបើកបរដោយការគោរពច្បាប់

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: