ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានៈដល់ជំនួយការសម្តេចតេជោ ហ៊ុន សែនចំនួន ៤រូប

    BY Khmernote Media November 23, 2022
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានៈដល់ជំនួយការសម្តេចតេជោ ហ៊ុន សែនចំនួន ៤រូប

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៤រូប។

    ព្រះមហាក្សត្រ ត្រាស់បង្គាប់ ដំឡើងឋានៈដល់ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៤រូប៖​

    ១.លោក ឃ្លាំង ហួត មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
    ២.លោក នុត ពុធដារ៉ា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
    ៣.លោក ក្រូច ផាន មានឋានៈស្មើរដ្ឋលេខាធិការ
    ៤.លោកស្រី កែវ ច័ន្ទស៊ុនណារី មានឋានៈស្មើអគ្គនាយក ៕

    Share This Post: