ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ដ! ខឹងសង្សារសុំបែកដោយគ្មានមូលហេតុ បង្កជាហិង្សាធ្វើឱ្យនាងរងរបួស ចំណែកខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ

    BY Khmernote Media November 24, 2022
    ហួសចិត្ដ! ខឹងសង្សារសុំបែកដោយគ្មានមូលហេតុ បង្កជាហិង្សាធ្វើឱ្យនាងរងរបួស ចំណែកខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួល ចាប់ខ្លួនបាន ភ្លាមៗនៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីរូបគេបានបង្កជម្លោះ បណ្តាលអោយនារីរងគ្រោះអាយុ៣០ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រងរបួសដាច់ម្រាមដៃ ដោយសារមុតនិងដាវ ក្នុងជម្លោះប្រតាយប្រតប់គ្នា។

    ជនសង្ស័យឈ្មោះជា ពេជ្រ អាយុ៣១ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ មូលហេតុដែលឈានអោយមានករណីនេះឡើងក៏ដោយសារតែជនដៃដល់ខឹងនិងនារីរងគ្រោះ ដែលជាសង្សារតែងតែសុំរូបគេបែកគ្នាដោយពុំមានមូលហេតុ។ នេះបើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់មកនគរបាល ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

    Share This Post: