ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងជំនួយការ ចំនួន ៥រូប នៃក្រសួងព្រះបរមរាជវាំង

    BY Khmernote Media November 25, 2022
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងជំនួយការ ចំនួន ៥រូប នៃក្រសួងព្រះបរមរាជវាំង

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទ្រង់បានត្រាស់បង្គាប់ តែងតាំងទីប្រឹក្សា និងជំនួយការចំនួន ៥រូប នៃក្រសួងព្រះបរមរាជវាំង។

    ព្រះមហាក្សត្រ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សា និងជាជំនួយការក្រសួងព្រះបរមរាជវាំង ៥រូប៖

    ១- លោកជំទាវ ហង្ស សូកាន ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើ រដ្ឋលេខាធិការ

    ២- ឯកឧត្តម ហង្ស សុភ័ក្រ្ត ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើ រដ្ឋលេខាធិការ។

    ៣- ឯកឧត្តម ស៊ិន គង់ ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

    ៤- ឯកឧត្តម ភួង សំណាង ជាជំនួយការក្រសួងព្រះបរមរាជវាំង មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន

    ៥- ឯកឧត្តម ឈួន នី ជាជំនួយការក្រសួងព្រះបរមរាជវាំង មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ៕

    Share This Post: