ព័ត៌មានជាតិ

ក្រុមបើកម៉ូតូធំ កម្ពុជា-ថៃ បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា

BY
srey nuch
November 25, 2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នារសៀលថ្ងៃទី១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ក្រុមបើកម៉ូតូធំ ក្នុងដំណើរទស្សនៈកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា-ថៃ ជាប្រទេសជិតខាងដែលមានកិច្ចសហប្រតិបត្តិការល្អស្ទើរគ្រប់វិស័យជាមួយគ្នា បន្ទាប់ពីស្ថានភាពកូវីដបានប្រសើរ ដំណើរការសេដ្ឋកិច្ចនៅច្រកអន្តរជាតិមានភាពល្អប្រសើរ។ សមាគមក្លឹបទេសចរ សហការជាមួយរដ្ឋបាលខេត្តបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង ផ្សព្វផ្សាយវិស័យទេសចរណ៍ និងភាពងាយស្រួលសម្រាប់ទេសចរណ៍ផ្លូវគោក ជាពិសេសការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

ប្រធានក្រុមអ្នកបើកម៉ូតូធំបានសម្តែងនូវការថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត និងកងកំលាំងមានសមត្ថកិច្ចដែលបានជួយសម្របសម្រួល និងស្វាគមន៍យ៉ាងកក់ក្តៅ ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

Share This Post: