ព័ត៌មានជាតិ

នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន នឹងអនុវត្តវិធានការពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ចាប់ពីថ្ងៃទី០១ ខែធ្នូនេះតទៅ

BY
srey nuch
November 25, 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២២ បានឱ្យដឹងថា នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមរឹតបណ្ដឹងចំពោះការបើកបររបស់ប្រជាពលរដ្ឋលើផ្លូវល្បឿនដោយធ្វើការត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការផាកពិន័យចំពោះអ្នកបើកបរល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាអ្នកដឹកនាំកម្លាំងនគរបាលប្រចាំការ លើផ្លូវល្បឿនលឿន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងនគរបាលផ្លូវល្បឿនលឿន និងធ្វើការត្រួតពិនិត្យល្បឿន និងមានវិធានការផាកពិន័យ បទល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ចៀសវាងការបើកបរលើសល្បឿនកំណត់»។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានបន្ថែមទៀតថា ការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ នៅលើផ្លូវល្បឿនលឿននេះ គឺធ្វើឡើងក្នុងគោលដៅធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងក្រោយមើលឃើញថា អ្នកបើកបរមួយចំនួនហាក់សប្បាយរីករាយជាមួយនឹងការបើកបរលើសល្បឿនកំណត់ ដោយភ្លេចខ្លួនថា គ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេលវេលា ៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: