ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនមួយក្រុម មុខសញ្ញាបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media November 29, 2022
    យុវជនមួយក្រុម មុខសញ្ញាបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងការិយាល័យបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខមន្ទីរពេទ្យកំពូលពេជ្រ ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងចាប់យកម៉ូតូជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន ០១ គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HZ-២០៤២ បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី៖

    ១-ឈ្មោះ ឯក រក្សា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករកន្លែងបោះពុម្ពស្នាក់នៅផ្ទះលេខ១៤០ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ២-ឈ្មោះ សេង សំហាន ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី៩ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើកំពុងឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: