ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ការដាក់បញ្ចូល «គុនល្បុក្កតោ» របស់កម្ពុជា ចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

    BY Khmernote Media November 30, 2022
    សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ការដាក់បញ្ចូល «គុនល្បុក្កតោ» របស់កម្ពុជា  ចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរ ការដាក់បញ្ចូល «គុនល្បុក្កតោ» របស់កម្ពុជា ក្នុងចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ។

    នៅក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន​ បានបង្ហោះសារចូលរួមអបអរសាទរ និងខ្លឹមសាររបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈយ៉ាងដូច្នេះថា៖

    សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់

    នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា ក្នុងកិច្ចប្រជុំលើកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ ‘’គុនល្បុក្កតោ‘’ នៅថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជាយើង។ ឯកសារនានា រួមទាំងវីដេអូផងនោះ នាងខ្ញុំបានផ្ញើជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហើយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនព័ត៌មានត្រឹមនេះសិន ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡើយ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់។ សកុណា សូមអបអរសាទរ, ថ្ងៃ២៩ វិច្ឆិកា ២០២២ ៕

    Share This Post: