សិល្បៈ
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានមកដល់ពហុកីឡដ្ឋានមរតកតេជោ ដើម្បីចូលរួមសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣នៅល្ងាចនេះ (មានវីដេអូ)
- BY
- Naren
- November 30, 2022
(ភ្នំពេញ)៖ ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនដូចជាមានការសម្ដែងសិល្បៈ តន្រ្តីចម្រៀងនានា សម្រាប់ពិធីបិទកីឡាជាតិលើកទី៣។

តួយ៉ាងយោងតាមវីដេអូដែលបង្ហោះឱ្យគណនីហ្វេសប៊ុក Sovanna Kem នៅរសៀលនេះគេឃើញមានវត្តមាន លោកតា គង់ ណៃ អញ្ជើញមកដល់ពហុកីឡដ្ឋានមរតកតេជោហើយដើម្បីចូលរួមសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣នៅល្ងាចនេះពោលគឺនឹងសម្តែងបទ time to rise ជាមួយនឹងតារារ៉េបវណ្ណដា។
សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការប្រកួតកីឡាជាតិលើកទី៣ មានកីឡា៣៨ប្រភេទ និងកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួមប្រកួតប្រជែង មកពីរាជធានី ខេត្ត និងក្រសួងចំនួន២៨។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕



វីដេអូដោយលោក៖ Sovanna Kem
វីដេអូដោយ៖ Vannda supporter
សិល្បៈ
ស្ងាត់ៗ ថេណា បង្ហោះរូបមួយសន្លឹកបង្កប់អាថ៌កំបាំងនៅក្នុងដៃ! ទាយបានអត់ថាជាអ្វី?
ថេណា ជាតារាចម្រៀង Original Song មានកេរ្តិ៍ឈ្មោះបោះសម្លេង និងប្រជាប្រិយភាពខ្ពស់តាមរយៈបទចម្រៀងពីរោះៗអមដោយទឹកដមផ្អែមស្រទន់ស្តាប់មិនចេះនឿយណាយ ហើយទន្ទឹមនោះលោកក៏មានសមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធបទចម្រៀងពីរោះៗគ្រប់ទម្រង់ និងគ្រប់រសជាតិ ប៉ុន្តែបទចម្រៀងភាគច្រើនគឺបែបស្នេហា ជាហេតុដែលធ្វើឲ្យលោកអាចឆក់យកការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តៗយុវវ័យផ្ទាល់តែម្តង។ បើងាកទៅមើលរូបសម្រស់ ថេណា ពិតជាមានរូបរាងខ្ពស់ស្រលះស្រស់សង្ហារ គួបផ្សំជាមួយការតុបតែងខ្លួនទាក់ទាញបែបយុវវ័យកំពុងពេញនិយម ចំណែកមុខមាត់មានមន្តស្នេហ៍ដែលអាចឆ្មក់បេះដូងស្រីៗមិនតិចឡើយ។

យ៉ាងណាមិញ ថ្មីៗនេះឃើញនៅលើ Facebook Page របស់តារាចម្រៀងប្រុសឯករាជ្យរូបនេះបានបង្ហោះរូបមួយសន្លឹកជះភាពសង្ហា និងទាក់ទាញមិនធម្មតា អ្នកណាៗឃើញហើយក៏លង់នឹងសម្រស់ ថេណា ប៉ុន្តែអ្វីដែលកត់សម្គាល់ឃើញនៅលើរូបមួយសន្លឹកនោះ ថេណា បែរជាមានចេតនាបិតបាំងអ្វីម្យ៉ាងនៅក្នុងដៃ ជាហេតុដែលធ្វើឲ្យមហាជនកាន់តែផ្តោតអារម្មណ៍ និងងឿយឆ្ងល់កាន់តែខ្លាំងជុំវិញអាថ៌កំបាំងលើរូបភាពនោះ។

ទាក់ទងជុំវិញចម្ងល់ទាំងនេះសង្កេតឃើញថា មតិរបស់ហ្វេនៗជាច្រើនលើកឡើងខុសៗគ្នា ដោយហ្វេនមួយចំនួនយល់ថា ថេណា នឹងមានកាដូសម្រាប់ចែកជូនហ្វេនៗ។ ដោយឡែកក៏មានហ្វេន និងទស្សនិកជនផ្សេងទៀតយល់ថា ថេណា នឹងក្លាយជាតារាតំណាងឲ្យក្រុមហ៊ុនធំល្បីឈ្មោះណាមួយក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមគ្នានេះ វាជារឿងចៃដន្យឬ? ថ្មីៗនេះយើងក៏ឃើញថានៅលើ Facebook Page របស់ក្រុមហ៊ុន OPPO បានបញ្ចេញរូបភាព ឬ Poster ដើម្បីឲ្យលោកអ្នកអាចចូលរួមលេង និងទស្សទាយឈ្មោះតារាតំណាង ឬ Brand Ambassador ព្រមទាំងមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ជាមួយការអនុវត្តតាមលក្ខខណ្ឌងាយៗគ្រាន់តែ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ការផុសនេះ https://bit.ly/3DBiVuv ជាសាធារណៈ ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕




